សិស្សថ្នាក់ទី៩ចូលរួមយុទ្ធនាការនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
វិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ | ២១ កក្កដា ២០២៥
ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សិស្សថ្នាក់ទី៩ចំនួន ៥០នាក់ ស្រី ៣២នាក់ នៃវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ បានចូលរួមយុទ្ធនាការផ្សព្វផ្សាយស្តីពី៖ ការញែកកាកសំណល់ និងកាត់បន្ថយប្លាស្ទិក ក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកព្រះនេត្រព្រះ ឯកឧត្តម ប៉ាក សុខារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង UN PAGE កម្ពុជា រៀបចំនៅបរិវេនសាលាស្រុកព្រះនេត្រព្រះ។
យុទ្ធនាការផ្សព្វផ្សាយស្តីពីការញែកសំណល់ និងកាត់បន្ថយប្លាស្ទិកក៏មានការមានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក លោកប្រធានមន្ទី អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន២៥០នាក់ មកពីវិទ្យាល័យចំនួន០៥វិទ្យាល័យ ក្នុងស្រុកព្រះនេត្រព្រះផងដែរ។
ក្រោយយុទ្ធនាការផ្សព្វផ្សាយស្តីពីការញែកសំណល់ និងកាត់បន្ថយប្លាស្ទិក គណៈអធិបតី លោកអភិបាលស្រុក លោកប្រធានមន្ទី អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានចូលរួមសម្អាតបរិស្ថានជាមួយគ្នា។ សិស្សានុសិស្សចូលរួមបានចូលរួមក៏បានទទួលថង់បរិស្ថាន និងដបទឹកជាកាដូអនុស្សាវរីយ៍ផងដែរ។







Comments
Post a Comment